Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ថាប័ន​ពីរ រួមគ្នា​រៀបចំ​វេទិកា​ថ្នាក់ជាតិ​អំពី “​ការលើកកម្ពស់​សហគ្រិន​ភាព​របស់​ស្ត្រី នៅ​តំបន់​អាស៊ាន តាមរយៈ​គោលនយោបាយ​គាំពារ សង្គម និង​គាំពារ​គ្រួសារ​”

Views: 1

ដោយៈ សុផល / ភ្នំពេញៈ ក្រសួង​កិច្ចការនារី និង​អង្គការ​អុក​ស្វា​ម បាននិងកំពុង​សហកា​រ​គ្នា​រៀបចំ​វេទិកា​ថ្នាក់ជាតិ ស្តីអំពី “​ការលើកកម្ពស់​សហគ្រិន​ភាព​របស់​ស្ត្រី នៅ​តំបន់​អាស៊ាន តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម និង​គាំពារ​គ្រួសារ​” ដើម្បី​បង្កើន​ការយល់ដឹង អំពី​គោលនយោបាយ និង​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការងារ​ថែទាំ​គ្មាន​ប្រាក់កម្រៃ និង​ការងារ​ផ្ទះ និង​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ព្រមទាំង​បង្កើត​នូវ​កិច្ចពិភាក្សា ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា និង​សហគមន៍​អាស៊ាន អំពី​គោលនយោបាយ​គាំពារ​សង្គម និង​គាំពារ​គ្រួសារ ដើម្បី​លើកកម្ពស់​ភាព​អង់អាច​របស់​ស្ត្រី និង​ពង្រឹង​នូវ​សក្តានុពល​សហគ្រិនភាព​របស់​ស្ត្រី​។

​វេទិកា​នេះ គ្រោង​នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា នៅ​សណ្ឋាគារ​សុខា ហើយ​នឹងមាន​អ្នកចូលរួម​ផ្ទាល់ ចំនួន​ប្រមាណ ២០០​នាក់ និង​ចូលរួម​តាមរយៈ Zoom ប្រមាណ ៥០០ នាក់​។

​អ្នកចូលរួម គឺមាន​ថ្នាក់ដឹកនាំ និង​តំណាង​មកពី​ក្រសួង មន្ទីរ អគ្គនាយកដ្ឋាន​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល សហជីព សហគ្រិន និង​ស្វ័យ​និ​យោជន៍​ស្ត្រី អង្គទូត​នានា ដៃគូ​អភិវឌ្ឍន៍ និង​លេខាធិការដ្ឋាន​សមាគម​អាស៊ាន​ផងដែរ​។

​វេទិកា​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ផ្តួចផ្តើម​រួម​របស់​ក្រសួង​កិច្ចការនារី និង​អង្គការ​អុក​ស្វា​ម ក្រោម​ចក្ខុវិស័យ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ក៏ដូចជា លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​លើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី ពង្រឹង​កិច្ច​គាំពារ​សង្គម និង​រួមចំណែក​ដោះស្រាយ​បញ្ហា​ការងារ​ថែទាំ​គ្មាន​ប្រាក់កម្រៃ និង​ការងារ​ផ្ទះ នៅ​តំបន់​អាស៊ាន​។​V​ / N

Post navigation