Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ា​ក្រុង ៖ ជម្រើស​វាយលុក​ជើងគោ​ក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កា​ហ្សា​នឹង​ក្លាយជា “​កំហុស​”

Views: 16

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​លុកលុយ​ជើងគោក​របស់​អ៊ីស្រាអែល “​ទ្រង់ទ្រាយ​ធំ​” ចូល​តំបន់​ហ្កា​ហ្សា នឹង​ក្លាយជា “​កំហុស​” ដោយ​ព្រមាន​ថា វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជន​ស៊ីវិល ហើយ​វា​មិន​ធានា​សន្តិសុខ​រយៈពេល​វែងរ​បស់​អ៊ីស្រាអែល​បានទេ​។​

​ការព្រមាន​នេះ​បាន​កើតឡើង​ខណៈ​លោក​ម៉ា​ក្រុង​ធ្វើ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​គែរ​ជាមួយ​សម​ភាគី​អេ​ហ្ស៊ី​បលោក អាប់ឌែល ហ្វាតា អាល់​-​ស៊ី​ស៊ី (Abdel Fattah al-Sisi) ដែល​បាន​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង “​ដើម្បី​បញ្ចៀស​ការឈ្លានពាន​ជើងគោក​” នៅ​តំបន់​ហ្កា​ហ្សា ជា​កន្លែង​ដែល​អ៊ីស្រាអែល​កំពុង​ជាប់​ក្នុង​ការប្រឈមមុខ​ដាក់​គ្នា​យ៉ាង​សាហាវ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ៊ីស្រាអែល​បាននិងកំពុង​ទម្លាក់​គ្រាប់បែក​លើ​ដែនដី​ប៉ាឡេ​ស្ទីន​ដ៏​តូចនេះ ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា បន្ទាប់ពី​ពេល​ដែល​ខ្មាន់កាំភ្លើង​ក្រុម​ហា​ម៉ាស​បាន​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន ដោយ​សម្លាប់​មនុស្ស​ជាង ១.៤០០ នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល និង បាន​ចាប់​មនុស្ស​ជាង ២២០ នាក់​ផ្សេង​ទៀត នៅក្នុង​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​។​

​ក្រុមមន្ត្រី​ហា​ម៉ាស​និយាយថា រហូតមកទល់​ពេលនេះ ការវាយប្រហារ​របស់​អ៊ីស្រាអែល​បានសម្លាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​ជាង ៦.៥០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​។ មាន​ការបារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង​បន្ថែមទៀត ប្រសិនបើ​អ៊ីស្រាអែល​បន្ត​ជំរុញ​ការ​លុកលុយ​ជើងគោក​ដែល​គេ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​ក្នុងការ​ប្រឹងប្រែង​ដើម្បី​បំផ្លាញ​ក្រុម​ហា​ម៉ាស​និង​ជួយសង្គ្រោះ​ចំណាប់ខ្មាំង​។​

​លោក​ម៉ា​ក្រុង​បាន​និយាយ​បន្ទាប់ពី​ជួប​ជាមួយ​លោក​ស៊ី​ស៊ី​ដែល​បាន​ព្រមាន​ដែរ​ថា​ប្រតិបត្តិការ​ជើងគោក​នឹង​បណ្តាលឱ្យមាន “​ជន​ស៊ីវិល​ស្លាប់​និង​របួស​ជាច្រើន​នាក់​” យ៉ាង​ដូច្នេះ​ថា “​អន្តរាគមន៍​ទ្រង់ទ្រាយ​ធំ ដែល​នឹង​ធ្វើឱ្យ​ជីវិត​ជន​ស៊ីវិល​ប្រឈម​នឹង​ហានិភ័យ គឺជា​កំហុស​។​”

​មេដឹកនាំ​បារាំង​បាន​និយាយថា “​វា​ក៏​ជា​កំហុស​មួយ​សម្រាប់​អ៊ីស្រាអែល​ផងដែរ ព្រោះ​វា​ទំនងជា​មិន​ផ្តល់​ការការពារ​រយៈពេល​វែង និង​ដោយសារ​តែ​វា​មិន​ស៊ីគ្នា​នឹង​ការការពារ​ប្រជាជន​ស៊ីវិល​ឬ​ការគោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​ច្បាប់​សង្គ្រាម​។​”

​អេ​ហ្ស៊ី​ប​និង​ហ្ស៊កដានី​គឺជា​រដ្ឋអារ៉ា​ប់​ពីរ​ដំបូង​គេ​ដែល​បង្កើត​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៧៩ និង ១៩៩៤ ហើយ​ចាប់តាំងពី​ពេលនោះ​មក​បាន​ដើរតួ​ជា​អ្នក​សម្រុះសម្រួល​ដ៏​សំខាន់​។​

​រដ្ឋាភិបាល​ក្រុង​គែរ​គឺជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ការដោះលែង​ចំណាប់ខ្មាំង​ជាង ២០០ នាក់​ដែល​ឥឡូវ​កំពុង​ជាប់​ឃុំ​នៅហ្គា​ហ្សា​។​

​បន្ទាប់​ពី​ការទម្លាក់​គ្រាប់បែក​និង​ការ​ហ៊ុមព័ទ្ធ​ដោយ​អ៊ីស្រាអែល​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ផុយស្រួយ​រួច​ទៅ​ហើយរ​បស់​ហ្កា​ហ្សា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការដួលរលំ ដោយ​មន្ទីរពេទ្យ​ជិត​អស់​ការផ្គត់ផ្គង់ និង​ប្រេងឥន្ធនៈ​សម្រាប់​ម៉ាស៊ីនភ្លើង​៕

​លោក​ម៉ា​ក្រុង (​ឆ្វេង​) ជួប​លោក​ស៊ី​ស៊ី​ក្នុង​ទីក្រុង​គែរ​កាលពី​ថ្ងៃ​ពុធ​

Post navigation