Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដំណឹងល្អ! តម្លៃប្រេងសាំង បានបញ្ចុះថ្លៃ ២០០ រៀល គិតត្រឹមដើមខែតុលា

Views: 1

ដោយៈ ពៅនិមល / ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ០១ ដល់១០ ខែតុលា ឆ្នាំ២០២៣នេះ ធៀបនឹងរយៈពេលដូចគ្នា ត្រូវបានមើលឃើញថា ប្រេងសាំងធម្មតាធ្លាក់ថ្លៃចំនួន ២០០រៀល ខណៈប្រេងម៉ាស៊ូតរក្សាថ្លៃនៅដដែល។

ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១ ខែតុលានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សម្រាប់ប្រេងសាំងធម្មតាថ្លៃ បានចុះថ្លៃពី ៤៧៥០រៀល មកត្រឹម ៥៥០រៀល ក្នុង១លីត្រ។ ដោយឡែក ប្រេងម៉ាស៊ូតរក្សាថ្លៃនៅដដែល គឺ ៨៥០រៀល ក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងលិខិតនេះទៀតថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះ នៃប្រេងតាមទីផ្សារ អន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេច បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ,៥សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា៕/V-PC

តម្លៃប្រេងចុងក្រោយគិតត្រឹមព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (រូបភាព៖ ពៅនិមល)

តម្លៃប្រេងចុងក្រោយគិតត្រឹមព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (រូបភាព៖ ពៅនិមល)

តម្លៃប្រេងចុងក្រោយគិតត្រឹមព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (រូបភាព៖ ពៅនិមល)

Post navigation