Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកស្ទឹងសង្កែ ហូរតាមលូទឹកភ្លៀង ទៅលិចតំបន់ក្នុងក្រុងបាត់ដំបង ដោយសារគ្មានទ្វារបិទបើក

Views: 3

ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង នៅសល់កម្ពស់ ០,៥០ ម៉ែត្រ ទៀត ទើបដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន តែតំបន់ទំនាបមួយចំនួន នៅក្នុងក្រុងនេះ បានលិចលង់អស់ទៅហើយ ដោយសារទឹកហូរចេញ ពីស្ទឹង តាមលូ ទឹកភ្លៀង ដែលមិនមានទ្វាrបិទបើក។ តែទឹកស្ទឹងសង្កែ អាចនឹងស្រកចុះទៅវិញ នៅរសៀលថ្ងៃនេះ ក្រោយពីទ្វារទឹកពហុបំណងសេកសក បានបិទអស់រួចមក។ ទឹកស្ទឹង សង្កែ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា បានឡើងដល់កម្ពស់ ១៣,៩៦ ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន ១៤,៥០ ម៉ែត្រ)។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ថា ស្ថានភាពភ្លៀង នៅខេត្តកោះកុង ប៉ៃលិន បានវិលមករកភាពធម្មតាវិញអស់ហើយ។ ដោយឡែក នៅខេត្តបាត់ដំបង បញ្ហាទឹកយើងនៅគ្រប់គ្រងបាន ដោយទ្វារទឹកនៅផ្នែកខាងលើនៃ ប្រព័ន្ធពហុបំណងសេកសក បានបិទអស់ហើយ។ ឯកម្ពស់ទឹកនៅក្រុងបាត់ដំបង ក៏មិនទាន់ឡើងដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅឡើយដែរ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង នាថ្ងៃនេះ (២៩កញ្ញា) បានឡើងដល់កម្ពស់ ១៣,៩០ ម៉ែត្រ នៅសល់កន្លះមែ៉ត្រទៀត ទើបទឹកឡើងដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។ តែតំបន់ខ្លះ នៅក្រុងបាត់ដំបង ដែលរងការលិចលង់ គឺដោយសារទឹកហូរចេញពីស្ទឹង តាមលូទឹក ភ្លៀង (លូអត់មានទ្វារបិទបើក) ។

លោក ចាន់ យុត្ថា បាននិយាយឱ្យផងដែរថា ទឹកស្ទឹងពោធិ៍សាត់ នៅរសៀល ថ្ងៃនេះ (២៩កញ្ញា) ទឹកអាចបន្តកើនឡើង ដល់រង្វង់កម្ពស់ពី ៥,៧០ ទៅ ៥,៨០ ម៉ែត្រ ទើបស្រកចុះវិញ នៅពេលពាក់កណ្តាលយប់។ ទឹកស្ទឹង នៅខាងវាលវែង បានស្រកអស់ ហើយ និងនៅក្រវាញ ទឹកចាប់ផ្តើមនៅនឹងហើយ និងនៅក្រុងពោធិ៍សាត់ ទឹកអាចនឹង ស្រកចុះវិញ បន្ទាប់ពីបានឡើងដល់កម្ពស់ពី ៥,៧០ ទៅ ៥,៨០ ម៉ែត្រ នៅយប់នេះ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង​បានប្រាប់ ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ថា​ ទឹកលិចតំបន់ទំនាប ខ្លះ ក្នុងក្រុងដំបង គឺជាទឹកហូរចេញពីស្ទឹង ចូលតាមលូទឹកភ្លៀង ដែលមិនមានទ្វារ សម្រាប់បិទបើក ។ ទឹកស្ទឹងសង្កែ នៅសល់ជាង ០,៥០ ម៉ែត្រទៀត ទើបអាចឡើង ដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន (១៤,៥០ ម៉ែត្រ)។

ទោះជាយ៉ាងណា លោក ឡុង ផលគុណ បានបញ្ជាក់ថា ទឹកស្ទឹងសង្កែ នៅផ្នែកខាងលើ បានស្រកទៅវិញអស់ហើយ បន្ទាប់ពីក្រុមការងាររបស់មន្ទីរ បានបិទទ្វារទឹកអាងពហុ បំណង សេកសក រួចតាំងពីម៉ោង ៣ ជិតភ្លឺ ថ្ងៃទី ២៩ ខែកញ្ញា រួចមក។

លោក ឡុង ផលគុណ បាននិយាយឱ្យដឹងផងដែរថា បញ្ហាទឹកស្ទឹងសង្កែ លិចក្រុង បាត់ដំបង រាល់ឆ្នាំ គឺដោយសារទឹកហូរចេញពីស្ទឹង មកតំបន់ទំនាប តាមលូទឹកភ្លៀង ដែលគ្មានទ្វារសម្រាប់បិទបើក។ នៅថ្ងៃនេះ (២៩កញ្ញា) លោកអភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យមើល ស្ថានភាពជំនន់ទឹកស្ទឹងសង្កែ និងបានធ្វើការណែនាំ ដល់អង្គភាព ពាក់ព័ន្ធឱ្យរកវិធីបិទមាត់លូ នៅពេលទឹកស្ទឹងសង្កែ ឡើងខ្ពស់ ដើម្បីកុំឱ្យទឹកហូរចូល លិចតំបន់ទំនប់ នៅក្នុងក្រុងនេះ តទៅទៀត៕/V/r

Post navigation